ទីផ្សារមូលធនរបស់ Microsoft កើនឡើងដល់ ២សែនកោដិដុល្លារ

ក្រុមហ៊ុន Microsoft បានក្លាយជាក្រុមហ៊ុនសាធារណៈទី ២ របស់អាមេរិកដែលឈានដល់មូលធនទីផ្សារចំនួន ២ ពាន់ពាន់ដុល្លារ(2 Trillion )បន្ទាប់ពី Apple ។ នៅថ្ងៃទី ២២ ខែមិថុនាភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft កើនឡើង ១,២% និងមានតម្លៃជិត ២៦៥,៥១ ដុល្លារ។ ជាលទ្ធផលទីផ្សារមូលធនរបស់ក្រុមហ៊ុន Microsoft បានកើនលើស ២ ពាន់ពាន់លានដុល្លារ។ ពីមួយឆ្នាំទៅមួយឆ្នាំ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កើនឡើង ១៩ ភាគរយដែលវ៉ាដាច់ក្រុមហ៊ុន Apple និង Amazon ខណៈដែលវិនិយោគិនរំពឹងថានឹងមានការរីកចម្រើនក្នុងរយៈពេលវែងទាំងផ្នែកប្រាក់ចំណូលពីការវិនិយោគ និងប្រាក់ចំណូលការលក់ Machine Learning និងCloud Computing។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ នាយកប្រតិបត្តិលោក Satya Nadella បានប្តូរក្រុមហ៊ុន Microsoft ទៅជាអ្នកលក់កម្មវិធី Cloud Computing ធំជាងគេ។ ក្រុមហ៊ុន Microsoft ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់អាមេរិកដែលរហូតមកដល់ពេលនេះបានចៀសផុតពីរលកនៃការត្រួតពិនិត្យថ្មីៗ ពី … Continue reading ទីផ្សារមូលធនរបស់ Microsoft កើនឡើងដល់ ២សែនកោដិដុល្លារ